012 483 222

Phnom Penh, Cambodia

ពត៌មានកសិកម្មថ្មីៗ

បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង
សារៈប្រយោជន៍នៃជីគីមី
បច្ចេកទេសដាំនិងថែទាំដំណាំកាហ្វេ
តួនាទីរបស់សារធាតុជីលើដំណាំស្រូវ
Stay Connected
ពត៌មានថ្មីៗ
Loading...

ការគ្រប់គ្រងដី និងជីធម្មជាតិ

  1. ការគ្រប់គ្រងដី និងជីធម្មជាតិ
ដើម្បីកែលម្អជីជាតិដី​ឱ្យបានល្អប្រសើរ យើងត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់ជីធម្មជាតិ​ ដូចជា៖ លាមកសត្វ ជីកំប៉ុស្តិ ជីស្រស់ ភ្ជួរលុបគល់ជញ្ជ្រាំង ការពន្លិចទឹកស្រែ និង ការដាំដំណាំ​បង្វិល ។ចំណុចមួយចំនួនខាងក្រោម សម្រាប់កសិករគប្បីត្រូវអនុវត្តៈ
  • ក្រោយពេលច្រូតកាត់ស្រូវរួច ពេលដែលដីស្រែកំពុងមានទឹក ឬនៅសើម យើងអាចភ្ជួរ​លុបគល់ជញ្ជ្រាំងនៅក្នុងដីស្រែ ។ (អាចរោយចំបើង ឬអង្កាម រួចភ្ជួរលុបក៏បាន)
  • ក្រោយពេលច្រូតកាត់ស្រូវរួច យើងអាចដាំដំណាំផ្សេងៗសម្រាប់យកផល ដូចជា៖ សណ្តែក ដំឡូង ឪឡឹក ល្ពៅ ត្រសក់...។ល។ កាកសំណល់ដែលសេសសល់ពីរុក្ខ​ជាតិទាំងនេះ គឺជាសារធាតុសំខាន់ ក្នុងការកែលម្អជីជាតិដី ។​(ដាំដំណាំបង្វិល)
  • រុក្ខជាតិសំបូរជាតិ អាសូតដែលមានប្រយោជន៏សម្រាប់ស្រូវដូចជា៖ស្លឹកអង្កាញ់ សង្កែ កន្ធំថេត អំពិលបារាំង អង្គាដី ...យកដាក់ក្នុងស្រែរួចភ្ជួរលុប ។
  • ជីលាមកសត្វឬ ជីកំប៉ុស្តិមិនត្រូវដាក់ហាលថ្ងៃទេ នាំឱ្យបាត់បង់ជាតិអាសូត​ ។ពេលដាក់​ក្នុង​ស្រែ គប្បីភ្ជួរលុបភ្លាម ។កសិករចាំបាច់​ត្រូវរៀបចំ​រោង​សន្សំ​ជី​ធម្ម​-ជាតិ​ ដើម្បីរក្សា​គុណភាពជី ។
  • មិនត្រូវប្រើប្រាស់ពូជស្រូវដដែល លើដីស្រែតែមួយឡើយ នាំឱ្យជីបាត់បង់ជីជាតិដី និងទទួលបានទិន្នផលទាប ។ការដាំបង្វិលជាវិធីសាស្រ្តល្អសម្រាប់រក្សាជីជាតិដី ។
  • ការធ្វើឱ្យទឹកដក់ក្នុងស្រែក៏ជាវិធីមួយ ជួយថែរក្សានិងជួយបង្កើនជីជាតិដីផងដែរ ។ ទឹកភ្លៀងនាំមកនូវជាតិអាសូតយ៉ាងច្រើនដល់ដី ដូច្នេះគប្បីការរក្សាភ្លឺស្រែបានខ្ពស់​។
  • ប្រើបា្រស់ជីកំប៉ុស្តិដាក់ក្នុងស្រែ ពី​១០​ទៅ ១៥តោន ក្នុងមួយហិចតា ហើយវាមាន​ប្រសិទ្ធិភាពរយៈពេល៤ឆ្នាំ ។​កសិករអាចដាក់តាមលទ្ធភាពក្នុងរយៈពេល៤ឆ្នាំឱ្យ​បានយ៉ាងតិច ១០តោន ​(ក្នុងមួយឆ្នាំ,៥០តោន)
  • តាមរយៈនៃការពិសោធន៍ បង្ហាញថា ការភ្ជួរលុបចំបើងទូទៅបង្កើនទិន្នផលស្រូវ​ជាង ការដុត និងការដកហូតចំបើងចេញ ។ការប្រមូលចំបើងចេញពីស្រែជាការ​ដក​ជីជាតិចេញពីស្រែ ព្រោះជីជាតិជាច្រើនត្រូវបានស្រូបដោយស្រូវក្នុងដំណាក់កាល​លូតលាស់។
  • ប្រភពជីសរីរាង្គសម្រាប់ដំណាំស្រូវ៖ ចំបើង-ជីកំប៉ុស្តិ-និងជីស្រស់ (ដើម ស្លឹករុក្ខ​ជាតិដែលបង្កប់ចូលទៅក្នុងដីពេលដែលវានៅស្រស់ បន្ទាប់ពីទុំភ្លាម ដើម្បីឱ្យសាច់​ដីនិងជីជាតិដីកាន់តែប្រសើរឡើង ។)
  កំណត់សំគាល់ៈ
(ជីធម្មជាតិមានផលប្រយោជន៍ដូចជា៖ ជូយកែលម្អគុណភាពដី សំបូរសារធាតុចិញ្ចឹម-ជួយ​ឱ្យ​ដីជក់ទឹកបានល្អ-ជួយឱ្យដីធូរ មានដង្ហើមខ្យល់ចេញចូល ធ្វើឱ្យរុក្ខជាតិអាចស្រូបយកអុកស៊ីសែន និងសារធាតុ​ចិញ្ចឹមដទៃទៀតពីខ្យល់បាន-ជួយសម្របសម្រួលPH ឱ្យបានសមស្រប {ដីមាន ជាតិអាស៊ីត ដីជូរ ឬដីអាកាឡាំង​ជួយទប់ស្កាត់ដល់ការហូរច្រោះ សឹក ដោយសារខ្យល់​ ភ្លៀង និងជួយការពារកម្តៅព្រះអាទិត្យ)
  • ក្រោលគោត្រូវក្រាលដីឥដ្ឋ ឬដីដំបូកបុកឱ្យហាប់ ឬក្រាលស៊ីម៉ង ធ្វើជម្រាល ឬចង្អូរ​ដើម្បីត្រងទឹក​នោមគោ-ក្រាលចំបើងឬរុក្ខជាតិផ្សេងៗដូចជា អន្រ្ទានខែត្រ កំប្លោក ក្នុង​ក្រោល​គោល​ ដើម្បីឱ្យ​វា ជក់ទឹកនោមគោ ។ពីរ ឬបីថ្ងៃក្រោយប្រមូលចំបើង ដាក់ក្នុងរោងសន្សំជី និងយកទឹកនោម​ស្រោច លើជី បី​ឬបួនថ្ងៃម្តងដើម្បីឱ្យជីសើមជាប់ជានិច្ច ។
  កំណត់សំគាល់ៈ ការស្វែងយល់បន្ថែមអំពីការរៀបចំ និងការគ្រប់គ្រងដី
  • ដីជាល្បាយខ្យល់ ទឹក អំបិលខនិជ សារធាតុខនិជបានមកពីសំណឹក រូបធាតុសរីរាង្គ និងសារពាង្គ​កាយរស់ ។​ការ​ប្រើ​ប្រាស់​ដីមានឥទ្ធិពលទៅលើទម្រង់ដី ដូចជាការដាំណាំ​អតិផលតែមួយ​មុខ​នៅ​លើ​ដី​មួយ​កន្លែង​នាំ​ឱ្យ​បាត់​បង់​សារធាតុសរីរាង្គនៅក្នុងដីដែលជាហេតុនាំឱ្យទិន្នផលទាប និង​បន្ថយ​ប្រសិទ្ធភាព​ជីមួយ​ចំនួន​ដែល​ប្រើ​សម្រាប់​ដំណាំ ។ក្នុងស្ថានប្រព័ន្ធដែលមានតុល្យភាព ទំនាក់ទំនងរវាងដីជាមួយសារពាង្គកាយដែលរស់នៅក្នុងដី និងលើដី ជួយ​ធានាឱ្យដីមានជីជាតិ ។ភាព​អាស៊ីតរបស់ដីៈ​​ ដីភាគច្រើនមានកម្រិតប៉េហាស់ (pH)ក្នុងចន្លោះ ៤ និង ៨។​កម្រិត​ pH របស់​ដីមានឥទ្ធិពលទៅលើដំណាំ និងសារពាង្គកាយមានជីវិតផ្សេងទៀតនៅក្នុងដី ។រុក្ខជាតិរងឥទ្ធិពល ពីអន្តរ​កម្មរវាងសារធាតុចិញ្ចឹមនានា ដែលអាស្រ័យទៅនឹងអត្រាpH .-នៅកម្រិតpHទាប (ដីជូរសមាស​ធាតុដែក​ងាយ​រលាយ ប៉ុន្តែសមាសធាតុផូស្វាតដែលជាសារធាតុចិញ្ចឹមដ៏សំខាន់​សម្រាប់ដំណាំបែរជាមិនសូវរលាយ ដែល​ធ្វើឱ្យដីខ្វះជាតិផូសា្វត បណ្តាលឱ្យរុក្ខជាតិមិនសូវលូត​លាស់ ។នៅប្រទេសកម្ពុជា មានករណីដីជូរជាច្រើន ជាដី​ដែល​ខ្វះសារធាតុប៉ូតាស្យូម និងផូស្វាត​។ កម្រិតpHសមស្របសម្រាប់ដំណាំភាគច្រើន លូតលាស់ល្អគឺ ពី៦,៥ ទៅ ៧,៥ ​ ព្រោះនៅ​ចន្លោះ នេះ សារធាតុចិញ្ចឹមចាំបាច់ភាគច្រើន អាចឱ្យដំណាំស្រូបយកបាន ។ដីអាចកង្វក់ដោយ​សារ​វត្តមានអំបិល ទឹក និងសារធាតុគីមីច្រើនហួសកម្រិត ។ការដាំដំណាំ​ឆ្លាស់​ជាគន្លឺះមួយក្នុង ការ​រក្សា​គុណភាព​ដី និងអាចឱ្យដីសម្រាកបាន។
  • គេចែកដីជាបីប្រភេទធំៗគឺៈ ដីខ្សាច់ ដីឥដ្ឋ និងដីល្បាយ (ឬដីកណ្តេង)
  • លក្ខណៈដីមានជីជាតិល្អៈ -សមាសភាគរបស់ដី
      )សារធាតុរ៉ែ ៤៥% (មាន N,P,K, Fe, Ca, Mn,Cu ...)
      )សារធាតុសរីរាង្គ មមោក និងវត្ថុមានជីវិត ៥(កាកសំណល់សរីរាង្គដូចជាៈ សាក​សពសត្វ-ជន្លេន ដង្កូវ កណ្តុរ...។កាកសំណល់រុក្ខជាតិមមោកជាសារធាតុសរីរាង្គពណ៌​ខ្មៅឬប្រផេះដែលនៅជាប់នឹងដី ។មមោកមានលទ្ធភាពរក្សាទឹក និងសារធាតុចិញ្ចឹម​សម្រាប់ផ្តល់ឱ្យរុក្ខជាតិ ។
      )ខ្យល់ ២៥% (មានសារសំខាន់ ផ្តល់អុកស៊ីសែន ឱ្យឫសរុក្ខជាតិ និងពពួកមីក្រូសារ​ពាង្គកាយ ដែលផ្តល់សារធាតុចិញ្ចឹមដល់រុក្ខជាតិ ។ដើម្បីឱ្យមានខ្យល់ក្នុងដី គេត្រូវភ្ជួរ ឬ​កាប់ដី និងដាក់ជីធម្មជាតិ ។
      )ទឹក ២៥%(តួនាទីសំខាន់ណាស់ ព្រោះវាជាអ្នករំលាយ និងដឹកជញ្ជួនសារធាតុចិញ្ចឹម​ពីកន្លែងមួយទៅកន្លែងមួយ ។ 
                     -លក្ខណៈរបស់ដីល្អ
        )ដីមានពណ៌ខ្មៅ ត្នោត និងក្រហម )មានក្លិនល្អ ៣)ជួយឱ្យការលូតលាស់របស់រុក្ខជាតិខ្លាំង )សំបូរម៉ាក្រូនិងមីក្រូសារពាង្គកាយ
    • មូលហេតុធ្វើឱ្យដីខូច៖       -កត្តាមនុស្សៈ
        មិនដាំដំណាំចម្រុះ ដុតកំទេចកំទីសរីរាង្គលើកសិដ្ឋាន (ចំបើង​និង កំទេចកំទី សរីរាង្គ ដទៃ​ទៀត​..)
        )ប្រើប្រាស់តែជីគីមី១មុខ )ប្រើប្រាស់ថ្នាំសម្លាប់​សត្វល្អិតមិនសមហេតុផល
        មិនបានបន្ថែមសារធាតុសរីរាង្គទៅឱ្យដី មិនដាំដុះ និងមិនលប់កប់ពពួក​ជី​បៃតង ដូចជា៖ សណ្តែក​បាយ សណ្តែកសៀង...
        ភ្ជួរជ្រៅពេក (ដែលធ្វើឱ្យដីផ្ទៃខាងលើដែលមានសារធាតុសរីរាង្គត្រឡប់ចុះទៅក្រោម​ហើយ ដី ខ្សត់ ជីជាតិត្រឡប់ឡើងផ្ទៃខាងលើវិញ ។
      -កត្តាបរិស្ថានៈ
        )ការជ្រាបទឹកជូលហូរលាងសារធាតុចិញ្ចឹមចុះទៅស្រទាប់ខាងក្រោម
        )ការប៉ះពាល់ដោយផ្ទាល់នៃពន្លឺព្រះអាទិត្យទៅលើផ្ទៃខាងលើដី
        )ការប៉ះពាល់ដោយផ្ទាល់នៃខ្យល់ទៅផ្ទៃខាងលើដីដែលបណ្តាលឱ្យមានការហួតហើរ​ទឹក
    • ការគ្រប់គ្រងដីឱ្យមានជីជាតិៈ
      • បើដីខ្សាច់ពេកគេបន្ថែមនូវដីឥដ្ឋខ្លះៗ តែបើដីឥដ្ឋខ្លាំងពេកគេបន្ថែមដីខ្សាច់ខ្លះ
      • បើដីជាំទឹកខ្លាំង គេត្រូវធ្វើប្រព័ន្ធរំដោះទឹកតាមរយៈការជីកចង្អូរកូនប្រឡាយក្នុងស្រែ
      • ប្រើប្រាស់ជីធម្មជាតិជាពិសេសជីកំប៉ុស្តិបំប៉នគុណភាពដី
      • ដាំដំណាំឆ្លាស់មុខដំណាំតាមរដូវ (ដំណាំបង្វិល-រដូវវស្សាដាំស្រូវ រដូវប្រាំង ដាំត្រសក់
      • ដាំដំណាំគម្របដី និងជីស្រស់បៃតង
      • ការប្រើប្រាស់ជីគីមីនិងថ្នាំពុលកសិកម្មមិនត្រឹមត្រូវនាំឱ្យស្លាប់មីក្រូសរីរាង្គក្នុងដី
      • មិនត្រូវត្រឡប់ដីខាងក្រោមជ្រៅឡើងលើដែលវាជាការត្រឡប់ដីដែលមានជីជាតិចុះក្រោម
      • ដីមានជាតិអាស៊ីតត្រូវបាចកំបោរស ឬផេះអង្ការដុត
    វិធីសាស្រ្តកំណត់អត្តសញ្ញាណប្រភេទដី
    ដីមើលទៅ
    ដីមានអារម្មណ៍ថា
    នៅពេលលុញជាដុំវែង
    ដីគឺជា
    ខ្សាច់ច្រើន
    គ្រើមខ្លាំង
    មិនអាចលុញជាដុំវែងបាន


    ដីខ្សាច់ខ្លាំង
    ខ្សាច់មធ្យម
    គ្រើមខ្លាំង
    អាចលុញជាដុំវែងបានប៉ុន្តែ​មិនអាចពត់បានដោយគ្មាន​ការបាក់នោះទេ

    ដីខ្សាច់
    ពាក់កណ្តាលខ្សាច់​ ពាក់កណ្តាលល្បាយ
    គ្រើម​
    ដុំវែងអាចពត់បានបន្តិចមុន​ពេលបាក់

    ឥដ្ឋលាយខ្សាច់
    ល្បាយផ្នែកៗ
    ម៉ដ្ឋមានខ្សាច់តិចតួច
    ដុំវែងអាចពត់បានប្រហែល​កន្លះជុំ

    ឥដ្ឋលាយល្បាយ
    ល្បាយភាគច្រើន
    ម៉ដ្ឋមធ្យមហើយស្អិត
    ដុំវែងអាចពត់បានលើស
    កន្លះជុំ

    ដីឥដ្ឋភាគច្រើន
    ល្បាយ​
    ម៉ដ្ឋខ្លាំងហើយស្អិត
    ដុំវែងអាចពត់បានមួយជុំ



    ដីឥដ្ឋ​
    • pH គឺជាខ្នាតសម្រាប់វាស់កម្រិតជាបាស់ និងអាស៊ីតនៃដី ។​(pH < 7 ដីហៅថាដីអាស៊ីត​មាន​រស់ជាតិជូរ, pH > 7 ហៅថាដីបាស​មានរស់ជាតិប្រៃ, pH = 7 ហៅថាដីណឺត)***យើង​អាចវាស់កម្រិតpH ដីបាន​ដោយ​ប្រើ​ឧបករណ៍​ម្យ៉ាង​ដូចក្បាលគ្រាប់ ទំហំប៉ុនកដៃ ដោតទៅលើដីដែលមាន​សំណើម ហើយទ្រនិចបង្ហាញកម្រិត pHតម្លៃប្រមាណ​៥០ដុល្លារ។
    • ដីដែលអាចដាំដំណាំបានល្អគែដីដែលមាន​ pH ចន្លោះពី ៥,៥ ទៅ ៨ ប៉ុន្តែសម្រាប់ បន្លែ ស្ទើរតែ​ទាំង​អស់ត្រូវការ pH ពី ៥,៥ -,៥ ។ដីអាស៊ីមិនប៉ះពាល់លើរុក្ខជាតិដោយផ្ទាល់ទេ ប៉ុន្តែវាប៉ះ​ពាល់ដល់​លទ្ធភាព​ផ្គត់ផ្គង់​ជីជាតិ​ដល់​ដំណាំ និងប៉ះពាល់ ផងដែរដល់បរិមាណ និងកម្រិតលូត​លាស់របស់មីក្រូសរីរាង្គ ។កសិករ​ត្រូវចេះ​កែប្រែ​ដីឱ្យ​មាន​កម្រិត pH សមស្រប​តាមតម្រូវការ​ដំណាំទើបទទួលបានផលល្អ ។ខាងក្រោមនេះ គឺតារាងបង្ហាញ ពីចំនួន​កំបោរ​ដែល​ត្រូវប្រើដើម្បី​បន្ថយកម្រិត pH របស់ដីតាមប្រភេទ
      ប្រភេទដី
      កម្រិត pH
      កំបោរ g/m2 (ក្រាមម៉ែត្រការ៉េ)
      ឥដ្ឋ​
      ,
      ,
      ,
      ,
      ៤២០
      ៤២០
      ៨២០
      ១២០០
      ដីល្បាយ ឬដីកណ្តេង
      ,
      ,
      ,
      ,
      ១៩០
      ៣៩០
      ៦៨០
      ៩៦០
      ដីខ្សាច់
      ,
      ,
      ,
      ,
      ១៤០
      ២៤០
      ៤២០
      ៦៧០
    1. បរិស្ថាននៃដំណាំស្រូវ
    • សីតុណ្ហភាពៈ សីតុណ្ហភាពសមស្របសម្រាប់ដំណាំស្រូវគឺប្រែប្រួលពី ២០-៣៥អង្សាសេ ។កម្តៅទឹកសីតុណ្ហភាពសមស្របគឺពី ៣០-៣៤អង្សាសេ ។
    • ពន្លឺៈ ស្រូវត្រូវការពន្លឺគ្រប់គ្រាន់សម្រាប់ការលូតលាស់ ។ការចាំងពន្លឺលើ​ដើមស្រូវបានល្អ ធ្វើឱ្យការលូតលាស់របស់ប្រព័ន្ធឬស និងការស្រូបយកសារធាតុ ចិញ្ចឹមបានល្អប្រសើរ ។
    • សារធាតុចិញ្ចឹមៈ សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ដំណាំស្រូវ រួមមានចំនួន ១៦គឺ៖ N, P, K, S, Zn, Fe, Mn, Ca, Mg, Cl, C, B,​ Cu, Mo, H, O។ក្នុងចំណោមទាំង១៦ ស្រូវត្រូវការ សារធាតុ N, P, K ច្រើនជាងគេ ។
    1. ការជ្រើសរើសពូជ
    • ជ្រើសរើសពូជ៖ ពូជសុទ្ធ-ពូជផ្តល់ទិន្និផលខ្ពស់-ធននឹងកត្តាចង្រៃ (សត្វល្អិត​និងជម្ងឺ )-មានអាយុកាលខ្លី (មិនប្រកាន់រដូវ ) កំណត់សំគាល់ៈ (ពូជស្រូវIR មិនមានដំណេកទេស្រូវខ្មែរដាំតាមរដូវ មាន​ដំណេក)​-ធននឹង​អាកាសធាតុ (រាំងស្ងួត ទឹកលិច ពន្លឺថ្ងៃខ្សោយ )
    • កសិករគួរប្រើប្រាស់ពូជតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដូចខាងក្រោម៖
      • ប្រើពូជស្រូវអ៊ីអែ ៦៦ សែនពិដោរ និងជលសាដែលជាពូជស្រូវស្រាលមិនប្រកាន់រដូវ ហើយ​ផ្តល់ទិន្នផលខ្ពស់ សមស្របសម្រាប់លក្ខខណ្ឌស្រូវបង្កើនរដូវ និងស្រូវប្រាំង ឬស្រូវវស្សាក្នុង​លក្ខខណ្ឌស្រែមិនដក់ទឹកជ្រៅ
      • ប្រើពូជស្រូវផ្ការំដូល ផ្ការមៀត ផ្ការំដេង និងផ្កាច័ន្ទសែនស ជាពូជស្រូវកណ្តាលប្រកាន់រដូវ មាន​រសជាតិឆ្ងាញ់ និងមានតម្លៃខ្ពស់នៅលើទីផ្សារ ដែលសមស្របសម្រាប់លក្ខខណ្ឌស្រែលើ ។
      • ពូជស្រូវរាំងជ័យ ខា៤ និងខា៦ ដែលជាពួជស្រូវធ្ងន់ ប្រកាន់រដូវ ក្នុងលក្ខខណ្ឌស្រែជម្រៅ ។
    កំណត់សម្គាល់ៈ ការប្រើប្រាស់ពូជសុទ្ធ មានគុណសម្បត្តិដូចជា៖ មានសារធាតុបម្រុងគ្រប់គ្រាន់សម្រាប់ឱ្យសំណាប​លូត​លាស់ និងមានសុខភាពល្អ-ធ្វើឱ្យដើមស្រូវដុះលូតលាស់ស្មើគ្នា -ភោគផលស្រូវផលិតបានមានភាពសុទ្ធល្អ ងាយស្រួល រក​ទីផ្សារ និងមានតម្លៃខ្ពស់នៅលើទីផ្សារអន្តរជាតិ ។-គុណភាពអង្កររក្សាបាននូវភាពដើមទាំងរសជាតិ និងក្លិន -គ្រាប់ពូជសុទ្ធ​ល្អនិងមានគុណភាពខ្ពស់ អាចជួយឱ្យទិន្នផលស្រូវកើនឡើង ។
    1. ប្រភេទពូជស្រូវ មានបីប្រភេទ៖                                                   
    • ពូជស្រូវស្រាល​(១១០-១២០ថ្ងៃ)
      វគ្គលូតលាស់     វគ្គបង្កើតផល         វគ្គទុំ
      ៤៥ថ្ងៃ                ៣៥ថ្ងៃ                 ៣០ថ្ងៃ
    • ពូជស្រូវកណ្តាល​(១៥០ថ្ងៃ) 
      វគ្គលូតលាស់     វគ្គបង្កើតផល         វគ្គទុំ
      ៨៥ថ្ងៃ               ៣៥ថ្ងៃ                  ៣០ថ្ងៃ
    • ពូជស្រូវធ្ងន់(១៨០ថ្ងៃ-១៩០ថ្ងៃ)  
      វគ្គលូតលាស់     វគ្គបង្កើតផល          វគ្គទុំ 
      ១១៥ថ្ងៃ             ៣៥ថ្ងៃ                   ៣០ថ្ងៃ
    1. បំណែងចែកដំណាក់កាលលូតលាស់នៃដំណាំស្រូវ
      -ដំណាក់កាលលូតលាស់ទាំងបួននៃវគ្គលូតលាស់
    • ដំណាក់កាល ០ = កកើតជាពន្លក (ដំាណាក់កាលនេះត្រូវការទឹក និងកម្តៅជាចាំបាច់ )
    • ដំណាក់កាល ១ = សំណាប (ដំណាក់កាលនេះ ត្រូវការទឹកជាចាំបាច់ តែមិនត្រូវការច្រើនពេកទេ ហើយច្រើនជួបបញ្ហាសត្វទ្រីបបំផ្លាញ )
    • ដំណាក់កាល ២ = បែកគុម្ភ (ត្រូវការជីបំប៉នដើម្បីបែកគុម្ភ-ដំណាក់កាលនេះមានសត្វ​ល្អិតបំផ្លាញចម្បងៗដូចជា៖ ដង្កូវមូរស្លឹក ដង្កូវស៊ីរូងដើម មមាចគ្រប់ប្រភេទ និងដង្កូវបំពង់កាត់ស្លឹក )
    • ដំណាក់កាល ៣ = ពន្លូតដើម (ជាទៅការចាប់ផ្តើមកកើតកួរ-ជួបប្រទះបញ្ហាដូចដំណាក់​កាល​បែកគុម្ភដែរ -ដំណាក់កាលនេះតម្រូវឱ្យថែទាំដិតដល់ ទាំងការបញ្ចូលទឹក ការដាក់ជី និងការគ្រប់គ្រងកត្តាចង្រៃផ្សេងៗ)
      -ដំណាក់កាលលូតលាស់ទាំងបីនៃវគ្គបង្កបង្កើនផល (មានរយៈពេល៣៥ថ្ងៃដូចគ្នាគ្រប់ពូជស្រូវទាំងអស់)
    • ដំណាក់កាល ៤ = ករកើតជាគួរ រហូតដល់ផើម (ស្រូវត្រូវការទឹក និងជីជាតិជាចាំបាច់ សម្រាប់ជំរុញ ការលូតលាស់ កកួរឱ្យមានគ្រាប់ច្រើន ។)
    • ដំណាក់កាល ៥ = ចេញគួរ (គប្បីថែរក្សាទឹក ក្នុងស្រែឱ្យមានជាប្រចាំ -ជាទូទៅសត្វកណ្តុរ​បំផ្លាញ​ខ្លាំងជាគេនៅដំណាក់កាលនេះ )
    • ដំណាក់កាល ៦ = ចេញផ្កា (ស្រូវជួបប្រទះនឹងកត្តាចង្រៃដូចដំណាក់កាលចេញកួរដែរ និងពិសេសការលេចចេញនូវវត្តមានសត្វស្រឹងជញ្ជក់ទឹកដោះ ។)
      -ដំណាក់កាលលូតលាស់ទាំងបីនៃវគ្គស្រូវទុំ (មានរយៈពេល៣០ថ្ងៃគ្រប់ប្រភេទពូជស្រូវ)
    • ដំណាក់កាល ៧ = ដាក់ទឹកដោះ (ការដាក់គ្រាប់ពេញ ឬមិនពេញគឺអាស្រ័យដំណាក់កាលនេះ ។​ការដាក់​គ្រាប់​​អាចបណ្តាលមកពីកង្វះទឹក កង្វះជី កង្វះពន្លឺ និងកត្តាផ្សេងៗទៀត ។ការបំផ្លាញ​ដោយ​សត្វ​ស្រឹង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​នៅដំណាក់កាលនេះ ។)
    • ដំណាក់កាល ៨ = ដាក់ម្សៅ (ដំណាក់កាលនេះ ជួបប្រទះនឹងការបំផ្លាញពីសត្វស្រឹងដែរ តែ មិនសូវធ្ងន់ធ្ងរទេ )
    • ដំណាក់កាល ៩ = ទុំ
    1. ជីគីមី ការប្រើប្រាស់ និងការគ្រប់គ្រង
    ដើម្បីប្រើប្រាស់ជីគីមីឱ្យមានប្រសិទ្ធិភាព យើងត្រូវដឹងអំពី៖
    -ប្រភេទដី (មាន១១ប្រភេទ)ជាប្រភេទដីអ្វី?
    -កម្រិតជីដែលត្រូវប្រើ (ត្រូវការជីអ្វីខ្លះ និងប៉ុន្មាន Kg/ha ?)
    -ពេលវេលាដែលត្រូវប្រើ (មុនពេលស្ទូង ពេលបែកគុម្ភ និងកំណរកកួរ​ )
    -របៀបប្រើឱ្យបានត្រឹមត្រូវ (ទ្រាប់បាតបំប៉នលើកទី១ និងបំប៉នលើកទី២)

      កំណត់សំគាល់ៈ
    • ការប្រប្រាស់ជីគីមីខុស នាំឱ្យទិន្និផលថយចុះ ខាតលុយ និងខូចដី ។
    • ពេលបាចជី ត្រូវបាចឱ្យបានស្មើសាច់ និងសព្វល្អ ។
    • កម្ចាត់ស្មៅមុនពេលបាចជី ។
    • ចំពោះស្រែដែលគ្មានទឹកមិនត្រូវបាចជីគីមីឡើយ ព្រោះវាអាចបណ្តាលឱ្យងាប់ស្រូវ ។
    • កុំបាចជីនៅពេលស្លឹកស្រូវសើម (ពេលព្រឹកព្រលឹម ឬក្រោយពេលភ្លៀង )
    • កុំបាចជីនៅពេលមេឃជិតភ្លៀង
    • កុំយកជីទាំងការុងទៅបាចក្នុងស្រែ (បាត់បង់ជី)
    • កសិករមួយចំនួននិយមប្រើប្រាស់ជី ក្នុងវគ្គលូតលាស់ គឺជី ដេអាប៉េ (DAP) និងក្នុងវគ្គបង្កើន​ផលប្រើជី អ៊ុយរ៉េ ឬ ជី ១៥-១៥-១៥ ​(NPK)។មុនស្ទូងបាចជី DAPរួចភ្ជួរលុប ។

    ការដកពិសោធន៏ក្នុងការអនុវត្តការងារផលិកម្មស្រូវ និងគំនិតអភិវឌ្ឍន៏ នាំមកនូវជោគជ័យ។

    1. មុខងាររបស់ជី N. P. K (សមាសធាតុសំខាន់សម្រាប់ការលូតលាស់នៃដំណាំស្រូវ )
    (អាស្សូត )
    (ផូស្វ័រ ឬផូស្វាត)
    (ប៉ូតាស្យូម )
    ការប្រើប្រាស់
    -ស្រូវលូតលាស់បានល្អ-ឆាប់រហ័ស(មានពណ៌បៃតង)
    -បែកគុម្ភច្រើន
    -គ្រាប់ពេញល្អ បង្កើនទំហំស្លឹក
    -បង្កើនចំនួនគ្រាប់
    -សមាសភាគប្រូតេអ៊ីនរបស់គ្រាប់
    កំណត់សំគាល់ៈ ការដាក់ជី​អាស្សូតច្រើនធ្វើ ឱ្យទុំមិនស្រុះគ្នា ដែលកសិករ ខ្មែរហៅថា ស្រូវទុំ​បណ្តើរកូន-អាស្សូតមានមុខងារ​សំខាន់ ក្នុងបង្កើនស្លឹក
    -បង្កើនប្រព័ន្ធឬស
    -បង្កើនទម្ងន់គ្រាប់ និងម្សៅ
    -ស្រូវទុំស្រុះគ្នា
    -បង្កើនការបែកគុម្ភដើមបែកគ្រាប់ដាក់ដើមរឹងមាំ
    -ជំរុញឱ្យមានភាពទុំ និងផ្កាឆាប់
    -ជំរុញគុណភាពស្រូវកំណត់សំគាល់ៈជីផូស្វ័រ​ជួយធ្វើឱ្យផ្លែច្រើន គ្រាប់ ពេញ ហើយធន់ នឹង ជម្ងឺ ផ្សេងៗជី​ផូស្វ័រ​ និងប៉ូតាស្យូម ប្រើជាមួ​យ​គ្នានៅពេលដែល​ស្រូវ​លើស​ជាតិអាស្សូត ព្រោះវា​ស្រូបយក
    -ដើមស្រូវរឹងមាំបែក​គុម្ភច្រើន
    -បង្កើននៃជាតិម្សៅ និង​ជាតិស្ករ
    -ធន់ ទ្រាំទៅនឹងលក្ខ​ខ័ណ្ឌ​អាកាស​ធាតុ​មិន​សម​ស្រប​សត្វល្អិត និង​ជម្ងឺ
    កំណត់សំគាល់ៈ
    មានប្រយោជន៏ច្រើន​សម្រាប់ដំណាំយក​មើម

    -បាចទ្រាប់បាតមុនពេល​ស្ទូងដើម្បីឱ្រស្រូវបែក​គុម្ភ​ជាអតិបរិមា
    -បាចបំប៉នជីក្រោយ​ពេលស្ទូង​(១៥-១៨ថ្ងៃក្រោយស្ទូងសម្រាប់​ស្រូវ​ស្រាល,​៣០ថ្ងៃស្រូវមធ្យម​ និងស្រូវធ្ងន់)
    -បាច ៥-៧ថ្ងៃមុនឬពេល​ស្រូវ​កកើតកួរ ដើម្បី​បង្កើនចំនួនកួរ និងចំនួន​គ្រាប់ក្នុងមួយកួរ ។(ជារួមបាចពេលទ្រាប់បាតបែកគុម្ភ​ និងកកើតកួរ-ឬបាចជីប្រភេទណាមួយពេល
    មានរោគសញ្ញាកង្វះជីវជាតិ)
     កំណត់សំគាល់ៈ
    • កម្ពស់ទឹកល្អសម្រាប់បាចជី គឺៈ  ៥ ស.ម (១០សម=១តឹក)
    • បរិមាណប្រើជីមានជាតិអាស្សូតច្រើនការទទួលយកជម្ងឺរបស់ស្រូវក៏ច្រើនដែរ ។
    • ប្រសិនការបាចអាស្សូតច្រើនពេក នោះប្រសិទ្ធិភាពផូស្វាតក៏មិនមានដែរ ដូចគ្នានេះ​ដែរបើផូស្វាតច្រើនខ្ពស់ពេក ប្រសិទ្ធិភាពអាស្សូតក៏មិនមានដូចគ្នា ។
    • ជីអ៊ុយរ៉េប្រើបានគ្រប់ប្រភេទដី និងគ្រប់មុខដំណាំ និងមានជាតិអាស្សូត៤៦%
    • ជីជាតិ N P K ជាជីជាតិដែលរុក្ខជាតិត្រូវការច្រើន សម្រាប់ជីជាតិដែលរុក្ខជាតិត្រូវការតិចមានដូចជា៖ កាលស្យូម​(Ca),ម៉ាញេស្យូម(Mg), ស្ពាន់ធ័រ,សូដ្យូមដែក(Fe), ម៉ង់កាណែល(Mn),សង្កសី (Zn)​ ទង់ដែង (Cu) និង​ម៉ូលីដែន ។
    • ជីគីមីដែលមានជាតិផូស្វាត និងជីគីមីមានជាតិប៉ូតាស ឬប៉ូតាស្យូម(K)
    • ប្រើជីធម្មជាតិ អបជាមួយជីគីមីសម្រាប់ដីកង្វះសារធាតុផ្សេងៗទៀតនិងរក្សាទម្រង់ដីឱ្យយូរអង្វែង
    • ជីគីមីកាលណាប្រើលើស និងហូសរូបមន្តកំណត់ ធ្វើឱ្យស្រូវទ្រោម ឬដួល ទិន្នផលទាប
    • ជីគីមីមានសារធាតុចិញ្ចឹមច្រើន និងលទ្ធភាពរហ័សជាងជីធម្មជាតិ ប៉ុន្តែផ្តល់ភាពអវិជ្ជមានទៅដល់ ប្រសិទ្ធភាព​ទៅលើលក្ខណៈរូបនៃដី ។
    ឈ្មោះជីគីមី​
    ភាគរយជាតិផូស្វាត
    ឈ្មោះជីគីមី​
    ភាគរយជាតិប៉ូតាស
    -ជីផូស្វាតទូកមាស
    20%
    -ស៊ុលផាត ប៉ូតាស​
    48%
    -ជីផូស្វាត បីកាលសិច
    40%
    -បីកាបូណាត
    46%
    -ស៊ុបពែផូស្វាត
    18%
    -ក្លរូ ប៉ូតាស្យូម
    0%
    -អ៊ីពែផូស្វាតរ៉េណូ
    28%


    កំណត់សំគាល់ៈ រូបមន្ត និងរបៀបប្រើប្រាស់ជីគីមី
    រូបមន្តជាកម្រិតចំនួនជីជាតិប្រើបា្រស់លើផ្ទៃដី ១ហិចតា=១០,០០០ម៉ែត្រការ៉េ ដោយកម្រិតចំនួនជីជាតិនីមួយៗ ក្នុង​ចំណោម​ជីជាតិទាំង​បី ដែលរុក្ខជាតិត្រូវការច្រើនជាងគេ គឺ N P K
    រូបមន្តនៃការប្រើជីគីមី
    ចំនួនជីជាតិគិតជាKg ក្នុង១ហិចតា
    =ជីគីមីដែលប្រើប្រាស់គិតជា Kg
    N1 + P1 + K0 (1=30Kg)
    អាស្សូត30Kg +ផូស្វាត 30 kg + ផូតាស ឬផូតាស្យូម 0Kg ក្នុងមួយហិចតា
    -អ៊ុយរ៉េ 66kg + ផូស្វាតទូកមាស 150kg ក្នុងមួយហិចតា
    -អ៊ុយរ៉េ 14kg + ជី 16-20-0 (150kg) ក្នុងមួយហិចតា
    N2 + P2 + K1
    អាស្សូត​60Kg +ផូស្វាត60 kg + ផូតាស ឬផូតាស្យូម 30Kg ក្នុងមួយហិចតា
    -អ៊ុយរ៉េ 132kg + ផូស្វាតទូកមាស300kg ជីក្លរៀប៉ូតាស្យូម​50kg
    N1 + P1+ K1
    អាស្សូត​30Kg +ផូស្វាត30 kg + ផូតាស ឬផូតាស្យូម 30Kg ក្នុងមួយហិចតា
    ??
    N2 + P1 + K0
    អាស្សូត​60Kg +ផូស្វាត30 kg + ផូតាស ឬផូតាស្យូម 0Kg ក្នុងមួយហិចតា
    ??
    N3 + P2 + K1
    កំណត់សំគាល់ៈ
    ការប្រើប្រាស់ជីគីមី តាមរូបមន្តខាងលើ អាស្រ័យលើប្រភេទដី ។ដីខ្សត់ជីជាតិទាម​ទារប្រើប្រាស់ជីច្រើន។
    អាស្សូត​90Kg +ផូស្វាត60 kg + ផូតាស ឬផូតាស្យូម 30Kg ក្នុងមួយហិចតា
    1. As 450kg + OSP30kg + KCL50kg (សូមមើលតារាងឈ្មោះជីគីមីខាងក្រោម)
    2. DAP 300kg + AS 200kg + KCL 50kg
    3. FM 214.3kg + DAP 150kg + AS 180kg
    4. DAP 300kg + AS 200Kg +KCL 50 kg
    5. FM 214.3kg + DAP 150kg + AS 180
    សម្រាប់ជីជាតិអាស្សូត (N)ប្រើជីអ៊ុយរ៉េ ចំណេញជាងជី AS ព្រោះមានបរិមាណ៤៦%
    -ជីមួយបាវទម្ងន់ ៥០kg

    កំណត់សំគាល់ៈ
    -ការប្រើប្រាស់ជីជាតិដាក់ដំណាំគ្រប់ប្រភេទ ត្រូវមានកម្រិតចំនួនទៅតាមប្រភេទ ដី គីមានដីល្អ ដីមធ្យម​ និងដីអន់ ។​ដី​ខ្សាច់ និងដីឥដ្ឋមានជាតិជូរ ត្រូវការជីជាតិច្រើន ។
    -ជី១៦-២០-០ មានន័យថា អាស្សូត១៦ផូស្វាត​២០ប៉ូតាស្យូម ០% (មានតែពីមុខ)
    -ជី ១៥-១៥-១៥ មានន័យថា មានជីជាតិសុទ្ធនៃសារធាតុទាំងបី ១៥%ស្មើគ្នា ។ (មានបីមុខ)
    -ជី អ៊ុយរ៉េ (NH2)2CO មានជាតិអាស្សូត៤៦% (មានតែមួយមុខ)
    -លក្ខណៈពិសេសនៃជីផូស្វាតទូកមាសមានជាតិកំបោរ ២០%ដែលអាចជួយកែលម្អគុណភាពដី ពិសេស ដីស្រែខ្សាច់ និងដីខ្មៅដែលមានជាតិជូរ។
    ឈ្មោះជីគីមី
    សារធាតុក្នុងជីគីមី
    ឈ្មោះជីគីមី
    សារធាតុក្នុងជីគីមី
    AS
    20-0-0
    OSP
    16-20-0
    KCL
    0-0-60
    DAP
    16-48-0
    អ៊ុយរ៉េ
    46-0-0
    FM
    14-14-14

    "ការប្រើប្រាស់ជីគីមីតាមដំណាក់កាលលូតលាស់របស់ស្រូវនាំមកនូវទិន្និផលខ្ពស់ និងទប់ទល់​បាននូវកត្តាចង្រៃបំផ្លាញ"
    1. ទឹកនិងការប្រើប្រាស់
    • កម្ពស់ដើមស្រូវកាន់តែខ្ពស់ កាលណាទឹកកាន់តែជ្រៅ ។
    • ចំនួនដើមស្រូវបែកច្រើនកាលណាកម្ពស់ទឹកកាន់តែទាប ។
    • ការបាត់បង់ទឹកដោយសារ៖ 1- រំហូតចេញពីរុក្ខជាតិ 2- រំហូតចេញពីផ្ទៃទឹក 
      3- ការជ្រាបចុះទៅក្រោម 4- ការជ្រាបតាមចំហៀង
      • ទឹកអាចជួយ៖ បង្រ្កាបការលូតលាស់របស់ស្មៅងាយស្រួលដល់ការស្រូប​ យកជីជាតិជួយឱ្យថ្នាំពុលគ្រាប់មានប្រសិទ្ធិភាព (ងាយរលាយ)
      • កម្រិតទឹកដែលត្រូវប្រើ៖
        មុនស្ទូងកម្ពស់ទឹកល្អសម្រាប់ដំណាំស្រូវគឺ ២-៣ស.
        ស្ទូងបានមួយអាទិត្យ កម្ពស់ទឹកល្អសម្រាប់ដំណាំស្រូវ ៣-៥ស.
        ពេលស្រូវបែកគុម្ភ កម្ពស់ទឹកល្អសម្រាប់ដំណាំស្រូវគឺ ៥-១០ស.
      • ពេលចេញផ្កា បើសិនខ្វះទឹកធ្វើឱ្យស្រូវស្កក ។
      • សំណើមនៃដី៨០ភាគរយ ធ្វើឱ្យស្រូវផ្តល់ទិន្នផលខ្ពស់
      • ស្រែត្រូវមានភ្លឺល្អ ដើម្បីរក្សាទឹក ។
      • ក្នុងមួយជីវិតរបស់ដំណាំស្រូវវាត្រូវការទឹក ១,២០០ម.ម ឬ ១០,០០០ម៉ែត្រគូបក្នុង​មួយ​ហិចតា
      • ត្រូវបញ្ចេញទឹក ២-៣អាទិត្យ មុនពេលច្រូតកាត់ ស្រូវឆាប់ទុំ ងាយស្រួលដល់ការច្រូត​កាត់
      • ឥទិ្ធពលទឹកទៅលើដំណាក់កាលលូតលាស់បួនសំខាន់៖
        សំណាប ដើម្បីឱ្យឆាប់ដុះឫស 
        បែកគុម្ភ ដើម្បីឱ្យបែកគុម្ភល្អ (គេបញ្ចេញទឹកម្តងម្កាល ធ្វើឱ្យស្រូវបែកគុម្ភល្អ )កំណត់សំគាល់ៈ (ក្រោយពេល​ស្ទូង៥-១០ថ្ងៃស្រូវចាប់ផ្តើមបែកគុម្ភ ។) 
        ការកកើតកួរពេលចេញផ្កា ដើម្បីឱ្យស្រូវផ្លែ
        ពេលដាក់ម្សៅ ដើម្បីឱ្យដាក់គ្រាប់ល្អ
      1. ជំហាននៃការអនុវត្តការដាំដុះដំណាំស្រូវ
      • ការជ្រើសរើសពូជ (ដូចចំនុច៣ខាងលើ)
      • ហាល (ដាស់ដំណេកគ្រាប់)-ប្រើប្រាស់កន្ទេលស្លឹកត្នោត ស្បៃមុង-ហាល​ រយៈពេល ២-៣​ម៉ោង (មានកម្តៅថ្ងៃល្អ)-ហាលឆ្ងាយពីស្រូវហូប​ ឬស្រូវ​ពូជផ្សេង-សម្អាតកន្ទេល​ ឬ​សម្ភារ​ដែល​ត្រូវ​ដាក់​ហាលជា​មុនសិន ។
      • រោយ (យកគ្រាប់ស្ពៀតចេញ)-សម្អាតសម្ភារដែលត្រូវប្រើជាមុនសិន-​សម្អាត​គ្រាប់​ពូជ​មិន​ពេញ​ចេញ-គ្រាប់ស្មៅ និងសត្វល្អិត -ធានានូវបរិមាណគ្រាប់ពូជ​ច្បាស់លាស់ ។
      • លាង (ស្រង់យកគ្រាប់សណ្តែកឬគ្រាប់ស្មៅចេញ)
      • ត្រាំ ត្រាំទឹកថ្លា-មិនផ្ទាល់ដី-ត្រាំរយៈពេល២៤ម៉ោង
      • ផ្អាប់ (រក្សាកម្តៅ)-ដាក់មិនផ្ទាល់ដី-ចងបាវឱ្យធូរ-ដាក់ផ្តេក (កម្រាស់០២តឹកគ្របឱ្យជិតល្អ (រក្សាកម្តៅ៣០អង្សាសេ)-ផ្អាប់រយៈពេល២៤ម៉ោង-ប្រែក្នុងរយៈ​ពេល​១២​ម៉ោង ។
      • សាប រៀបចំដីពេលព្រឹកទុកឱ្យខាស់ល្អ-សាបពេលល្ងាច-សាបរង្វើល-សាប​ចន្លោះ​ថ្ងៃ៥-១៥​កក្កដា (ខែជេស្ឋ)
      កំណត់សំគាល់ៈ​
      (ថ្នាលសំណាបត្រូវភ្ជួរឱ្យបាន​យ៉ាងតិច០៣ដងទើបជាការប្រសើរ ដើម្បីកម្ចាត់ស្មៅ និងធ្វើឱ្យដីធូរ ។មុនសាបត្រូវលើកថ្នាលឱ្យមាន​រាងជារងតូចៗ ដែលមានទទឹងប្រវែង០១ម៉ែត្រ បន្ទាប់មកយកជីលាមក​សត្វ ឬជីកំប៉ុស្តិដែលពុកផុយ​ល្អ មករោយពីលើរងនីមួយៗឱ្យបានសព្វល្អ រួចទើបយើងធ្វើការពង្រាប​ផ្ទៃថ្នាល ឱ្យស្មើ និងមានរាង​ដូចខ្នងអណ្តើកដើម្បីងាយស្រួលក្នុងការបង្ហូរទឹកចេញ-ចូលពីថ្នាល ។-ត្រូវសាបឱ្យបានស្តើងៗនិង​ស្មើល្អ ដោយប្រើប្រាស់ពូជចំនួន១០Kg ដើម្បីសាបលើផ្ទៃដី១០០ម៉ែត្រការ៉េ ទុក២-៥ថ្ងៃដើម្បីឱ្យ​សំណាបចាប់ឫសបានល្អ រួចទើបបញ្ចូលទឹកក្នុងស្រែនោះ-អាចយកកំទេចចំបើង​មកគ្របស្តើងៗ​ពីលើ​បាន-មួយអាទិត្យមុនពេលដកសំណាបយកទៅស្ទួង មិន ត្រូវបាចជីគីមីឡើយ។***បទពិសោធន៏កសិករៈ បើ ត្រាំពូជ​មួយយប់មួយថ្ងៃ គ្រាប់ពូជដុះពន្លកហើយ ស្រាប់តែស្រែរបស់អ្នកត្រូវលិចទឹក ៣-៧ថ្ងៃទើបស្រក តើត្រូវធ្វើដូចម្តេច​ដើម្បីរក្សាពូជនោះគឺត្រូវយកគ្រាប់ពូជទៅហាលនៅក្នុងម្លប់ ជាពិសេសហាលនៅលើផ្ទះ ការពារកុំឱ្យមាន់ចឹក ។​វែកហាលស្តើងលើកន្ទេល ហាលរហូតដល់ឫសដែលដុះពន្លកមកនោះក្រៀម ទុកដល់ពេលស្រកទឹក យកទៅត្រាំ​វិញ គ្រាប់ស្រូវក៏ដុះពន្លកជាថ្មី អាចយកទៅសាបបាន ។ករណីនេះសំណាបដុះធម្មតា ប៉ុន្តែដំណុះគ្រាប់ថយចុះ​១៥-២០
      កំណត់សំគាល់ៈ
      កន្លែងល្អសម្រាប់សាបៈ ១-កន្លែងសមស្របអាចបញ្ចេញបញ្ចូលទឹកបាន-ដីមានជីវជាតិ មានពន្លឺ​ថ្ងៃគ្រប់គ្រាន់-ឆ្ងាយពីពន្លឺអគ្គិសនី-បន្ទាប់ពីសាប៧ថ្ងៃត្រូវបញ្ចូលទឹក២-៣ស,ម និងបង្កើនរហូត​ដល់៥ស,មដើម្បីទប់ទល់នឹងស្មៅ ។
      • ដក ដកល្ងាច-កុំបោកខ្លាំង-កុំចងរឹតខ្លាំងនៅផ្នែកខាងក្រោមពេក​(បោកខ្លាំង និង​ចង​រឹតខ្លាំង​ធ្វើឱ្យស្រូវមានរបួស យឺតយ៉ាវក្នុងការលូតលាស់)-កាត់ចុង​សំណាប​(កុំឱ្យងាយ​ដួលដោយ​សារខ្យល់ និងស្លឹកបាក់​ប្រលាក់ដីឆ្លង​ជម្ងឺ)​-កុំផ្អាប់សំណាប ។
        កំណត់សំគាល់ៈ​ (ដកនៅ​ពេល​សំណាប​ដុះស្លឹកពី១ទៅ២សន្លឹកក្នុងអាយុ​ពី៨ទៅ១៥ថ្ងៃ ។-យកល្អ​ដកភ្លាម​យក​ទៅ​ស្ទួងភ្លាម កុំឱ្យឆ្លងថ្ងៃ)
      • រៀបចំដី ភ្ជួរ និងរាស់ដីឱ្យបានស្មើល្អ ហើយដីស្រែត្រូវស្ទួងមានលក្ខណៈ​ជាដីភក់​ៗនៅ​ពេលដែល​យើងបង្ហូរ​ទឹក​ចេញពីស្រែនៅមុនពេលស្ទួង ។កំណត់សំគាល់ៈ​ (ភ្ជួរ​និង​រាស់​ដីយ៉ាងហោចណាស់១៥ថ្ងៃមុនស្ទូង ឬពង្រួស ដើម្បី​អនុញ្ញាត្តិឱ្យ រុក្ខជាតិស្រូប យកជីជាតិឆ្លងតាម​ការ​រលួយនៃសារធាតុសរីរាង្គ។-ការធ្វើដីមានពីរសារឡើងទៅ បើ​លើក​ទីមួយកសិករភ្ជួរផាត់ចេញ នៅ​លើក​ទីពីរ គាត់ត្រូវភ្ជួរផាត់ចូលមកវិញ ដើម្បី ឱ្យដីមានឯកសណ្ឋាន)
      • ស្ទូង មុនស្ទូងត្រូវគល់សំណាបរលាស់ ដើម្បីសម្អាតសត្វល្អិត-ស្ទូង​ព្រឹក-ចាប់តូច​(០១-០២ដើមក្នុងមួយគុម្ភ)-ស្ទូងរាក់-ស្ទូងសំណាបខ្ចី (១៨-២០ថ្ងៃសម្រាប់​ស្រូវស្រាល-២៨-៣០​ថ្ងៃ​សម្រាប់​ស្រូវកណ្តាល និងធ្ងន់
      កំណត់សំគាល់ៈ​
      (ស្ទូងត្រូវ​ទុកចន្លោះដើរ សម្រាប់បាចជី បោចស្មៅ និងការកំចាត់សត្វល្អិត{ស្ទួងជាជួរ}-បើស្ទូងជ្រៅពេក វាពន្យាពេលការ​បែកគុម្ភ-ជម្រៅស្ទួងសមស្រប ២-៣សម-ក្រោយស្ទូង៥-១០ថ្ងៃស្រូវបែកគុម្ភ។-ចន្លោះ​ពីគុម្ភមួយ​ទៅ​គុម្ភ​មួយចំងាយ ២ឬ២,៥តឹក ប៉ុន្តែសម្រាប់ដីមិនសូវមានជីជាតិគឺ ស្ទួង ១៥Cm X ២០ Cm។ ត្រូវ​ជួស​ស្ទូងក្រោយពី​ពេលស្ទូងរួច​បានរយៈ​ពេល​៥ថ្ងៃមិនបាច់ស្ទូងជួសទេបើមានដើមមួយងាប់ ដើមមួយ​ទៀតនៅរស់-ត្រូវបង្ហូរទឹកចេញបើមាន​ទឹកច្រើនក្នុង​ស្រែ ស្ទូងដីដែល​មានលក្ខណៈ​ជាដីភក់ៗ​ល្អ​ប្រសើរ​-ពូជមានកំពស់ទាបស្ទូងឱ្យញឹកពូជមានកំពស់ខ្ពស់ត្រូវស្ទូងឱ្យរង្វើល-ស្ទូងនៅក្នុងរដូវ​ប្រាំង​ឱ្យញឹក​ ស្ទូងនៅរដូវវស្សារង្វើល-ដើម​ស្រូវផ្អាក​ការ​លូត​លាស់​របស់វានៅពេលគេយកវាទៅស្ទូង ក្រោយពីស្ទូង២-៤ថ្ងៃ​ទើប​ឫស​ថ្មីដុះចេញឡើង-សម្រាប់ស្រូវពង្រួស ចំនួនពូជសម្រាប់ព្រួសពី៨០-១០០​គីឡូ​ក្រាម​ក្នុង​មួយហិចតា)
      • ការថែទាំ ដកស្មៅ-កំចាត់សត្វល្អិត-បំប៉នជី (១៥-១៨ថ្ងៃក្រោយស្ទូង​សម្រាប់​ស្រូវ​ស្រាល ១១០ថ្ងៃ និង១២០ថ្ងៃ៣០ថ្ងៃសម្រាប់ស្រូវកណ្តាល១៥០-១៦០ថ្ងៃ៣០ថ្ងៃ​សម្រាប់​ស្រូវធ្ងន់ ១៧០-១៨០ថ្ងៃ )-ភ្លឺស្រែ កំណត់សំគាល់ៈ​ (រក្សា​ទឹក​តិចពេល​ស្រូវបែកគុម្ភ​ដើម្បីឱ្យមានខ្យល់ចេញចូលល្អ ពេលស្រូវឆ្លងចូលវគ្គកំណកំណើតកួរ ត្រូវ​រក្សាទឹកឱ្យបានពី៥ទៅ១០ស.ម {១តឹក})
      • ច្រូត ច្រូតស្រូវទុំប្រហែល៨៥ភាគរយឡើងទៅក្នុងមួយកួរ-ច្រូតស្រូវដែល​ទុក​ពូជមុន-​ច្រូតស្រូវហូបក្រោយ កំណត់សំគាល់ៈ​ (ត្រូវបញ្ចេញទឹកមុនពេលច្រូត​ឱ្យបាន​មួយ​អាទិត្យ-ការពន្យាពេលច្រូតកាត់ ធ្វើឱ្យស្រូវៈ ដួលជ្រុះគ្រាប់បាក់កួរកណ្តុរស៊ីពូជដុះគ្រាប់​អង្ករមិនល្អបាត់បង់ផលនៅពេលច្រូតទិន្នផលទាប)
      • ការបោកបែន កុំបោកខ្លាំងពេក ព្រោះវាធ្វើឱ្យខូចពន្លកសម្រាប់ដុះ-មុនពេលបោកបែន ត្រូវ​ហាលកណ្តាប់២-៣ថ្ងៃ​សិន​បន្ទាប់ពីការច្រូតកាត់-ពូជគួរតែបែនដោយជើងសម្រាប់ ផ្ទៃដីតូច ។
      • ការសំអាត ការសំអាតគ្រាប់ស្រូវគឺក្នុងគោលបំណង ៖ ​ការយកសំរាម និងគ្រាប់​ស្មៅ​ចេញ-យកគ្រាប់មិនល្អចេញ
      • ការសំងូត ដោយធម្មជាតិ (កម្តៅព្រះអាទិត្យ)-ដោយឧបករណ៍ (បញ្ចូលខ្យល់ដែល​មាន​កម្តៅ ៤០អង្សាសេ)​-​សំណើម​ក្នុងគ្រាប់១២ភាគរយ
      • ការទុកដាក់គ្រាប់ពូជ ទុកពូជត្រូវច្រកក្នុងបាវជាការល្អ-ត្រូវសរសេរឈ្មោះពូជ​លើ​បាវ​ស្រូវផង-មិនត្រូវដាក់បាវនៅលើឥដ្ឋផ្ទាល់ទេ-ត្រូវដាក់ដុំឈើកល់ពីក្រោមបាវ​ស្រូវ
      កំណត់សំគាល់ៈ​
      (ពូជល្អត្រូវតែមានដំណុះគ្រាប់៨៥%ឡើងទៅ-ពូជស្រូវដែលមាន​សំណើ​ម ខ្ពស់ នៅពេលទុកដាក់ វាបណ្តាលឱ្យខូចដំណុះ មានជម្ងឺ និងមានសត្វល្អិតបំផ្លាញ-ទុក​ដាក់ពូជកុំឱ្យកណ្តុរស៊ី សរសរជង្រុកខាងក្រោម គេយកបន្ទះដែកសម្រាប់ធ្វើប៉ោតស្រោចទឹកធុន​ស្តើងមកកាត់រុំជុំវិញសរសរ រួចយកដែកគោលវាយភ្ជិតមុខតំណ ធ្វើដូច្នេះកណ្តុរមិនអាចឡើងចូល​ក្នុងជ្រុកបានទេ)
      សូមចូលរួមគាំទ្រ និងចែករំឡែកចំណេះកសិកម្មថ្មីៗទាំងអស់គ្នាទទួលយកអត្ថបទពីប្លករបស់ខ្ញុំ ដោយស្វ័យប្រវត្តិឥតគិតថ្លៃ!
      ចូលរួមចែករំឡែកចំណេះដឹង