012 483 222

Phnom Penh, Cambodia

ពត៌មានកសិកម្មថ្មីៗ

បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង
សារៈប្រយោជន៍នៃជីគីមី
បច្ចេកទេសដាំនិងថែទាំដំណាំកាហ្វេ
តួនាទីរបស់សារធាតុជីលើដំណាំស្រូវ
Stay Connected
ពត៌មានថ្មីៗ
Loading...

Friday, August 12, 2016

សារធាតុចិញ្ចឹមចាំបាច់សម្រាប់ដំណាំ

1.បណ្តារសារធាតុចិញ្ចឹមចាំបាច់សម្រាប់ដំណាំដំណាំក៏ដូចជាភាវរសដ៏ទៃទៀតដែរ សុទ្ធតែត្រូវការ អាហារសម្រាប់ ការលូតលាស់ ។ ​មនុស្ស​និងសត្វ រស់នៅ សំខាន់ពឹងផ្អែកលើអាហារ ដែល មានប្រភព ជាសារ ធាតុសរីរាង្គ (ផលិតផលរបស់សត្វ ឬ​រុក្ខជាតិ​) ចំ ណែក ដំណាំវិញមានជីវិត គឺពឹងផ្អែកតែលើសារ ធាតុអសរីរាង្គប៉ុណ្ណោះ ។ ដំណាំលូតលាស់បាន គឺពឹងផ្អែកលើការស្រូបយកសារធាតុខនិជពីដីនិងជី​ ពីចលនាលើស្មើសំយោគនាំទឹក និងឧស្ម័នកាបូ និច ក្រោមឥទ្ធិពលរបស់ពន្លឺព្រះអាទិត្យ ។ក្នុង សមាសភាពរបស់ដំណាំ មានវត្តមាននៃធាតុគីមី ធម្មជាតិ ស្ទើរតែទាំងអស់(ប្រមានណ 92 ធាតុ) ប៉ុន្តែមានតែ 16 ធាតុប៉ុណ្ណោះដែលសំខាន់ចាំ បាច់ចំពោះដំណាំ​ក្នុងនោះមាន ១៣ ធាតុជាធាតុ ខនិជ ។ ពពួកធាតុដែលត្រូវបានចាត់ទុកថាចាំ បាច់ចំពោះដំណាំត្រូវតែ មានស្តង់ដា ៣ ចំនុច ដូចខាងក្រោមនេះ ៖​·  ប្រសិនបើខ្វះធាតុណានោះ គឺដំណាំលូតលាស់ខុសធម្មតា ។·  រោគសញ្ញាខ្វះធាតុណានោះ អាចទប់ស្កាត់បាន ឬ កែលំអវិញ បានប្រសិនបើយើងដាក់ជីដែល មានធាតុនោះអោយដល់ ដំណាំ ។ ធាតុនោះត្រូវតែមានវត្តមានដោយផ្ទាល់នៅក្នុងសូលុយស្យុងសារធាតុចិញ្ចឹមរបស់ដំណាំ និងបង្ហាញអោយឃើញពីប្រសិទ្ធិ ភាពក្នុងលក្ខខណ្ឌជីវៈ និងគីមីមួយចំនួននៅក្នុងដី ឬនៅក្នុង លក្ខខណ្ឌដាំដុះធម្មតា ។បណ្តាសារធាតុចិញ្ចឹមចាំបាច់ទាំងអស់ សុទ្ធតែសំខាន់ដូចគ្នា ចំពោះការលូតលាស់របស់ដំណាំ ។ ការលេចឡើងនូវកង្វះធាតុណា មួយក្នុងដំណើរលូតលាស់របស់ដំណាំ នោះដំណាំនឹងទទួល រងឥទ្ធិ ពលមិនល្អ ។ ទោះជាយ៉ាងណាក៏ដោយ សារធាតុខ្លះដំណាំត្រូវការ ច្រើនសារធាតុខ្លះ ដំណាំត្រូវ ការតិច ដូច្នេះ យើងអាចចែកសារធាតុ ចិញ្ចឹមចាំបាច់ចំពោះដំណាំទៅតាមបរិមាណដែលដំណាំត្រូវការ ឬ ទៅតាមតួនាទីរបស់សារធាតុទាំងនោះនៅក្នុងដំណាំ ។ ​  ការរៀបតាមបរិមាណដែលដំណាំស្រូបយក ៖កាបូន (C) អ៊ីដ្រូសែន (H) អុកស៊ីសែន (O) គឺជាធាតុ 3 ដែលមាន ច្រើនបំផុតនៅក្នុងដំណាំ (ប្រមា ណ 95% នៃទំងន់របស់ដំណាំ) ។ ធាតុ ទាំងបីនេះ ត្រូវបានដំណាំស្រូបយកដោយផ្ទាល់ពីទឹក និងបរិយា កាស ។ ហេតុនេះ នៅពេលខ្វះទឹក ឬខ្វះខ្យល់ចេញចូល វានឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់ការលូតលាស់របស់ ដំណាំ មិនតែប៉ុណ្ណោះអាចធ្វើអោយដំណាំ ងាប់ទៀតផង ។ ​​​អាសូត (N) ផូស្វ័រ (P) ប៉ូតាស្យូម (K) ត្រូវបានដំណាំស្រូបយកនូវបរិ មាណច្រើន ដូច្នេះត្រូវបានគេ ហៅថា សារធាតុចំាំបាច់ចំបង (Major or Primary nutrients) ។​កាល់ស្យូម(Ca) ម៉ាញ៉េស្យូម (Mg) ស្ពាន់ធ័រ (S) ត្រូវបានដំណាំ ស្រូបយកនូវបរិមាណតិចជាង ប៉ុន្តែ ក៏គួរអោយកត់សំគាល់ដែរ ដូច្នេះ ទើបគេហៅថា សារធាតុចំបាច់បន្ទាប់ (Secondary nutrients) ។ ​ដែក(Fe) ស័ង្កសី (Zn) ម៉ងកាណែស (Mn) ទង់ដែង (Cu) បរ (Bo) ម៉ូលីបដែន (Mo) ក្លរ (Cl) សុទ្ធតែត្រូវ បានដំណាំស្រូបយកនូវបរិមាណ តិចតួច ដូច្នេះត្រូវបានគេហៅថា មីក្រូសារធាតុ (Micro nutrients or trace) ។​សូដ្យូម (Na) ស៊ីលីស្យូម (Si) កូបាល់ (Co) អាលុយមីញ៉ូម (Al) មិន មែនជាសារធាតុចាំបាច់សម្រាប់ ដំណាំទេ ប៉ុន្តែជាពពួកសារធាតុមាន ប្រយោជន៍ចំពោះដំណាំមួយចំនួន ។ សូដ្យូមអាចជំនួសប៉ូតាស្យូម បាន (ចំពោះដំណាំដូង)​ កូបាល់មានប្រយោជន៍ដល់ការចាប់យកអាសូត (ចំពោះដំណាំអំបូរសណ្តែក) ចំណែកអាលុយមីញ៉ូមវិញត្រូវការ សម្រាប់ដំណាំតែ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការរៀបតាមតួនាទីរបស់សារធាតុក្នុងដំណាំ ​តាម Mangel និង Kerkby (1978) ពពួកក្រុមសារធាតុចាំបាច់ សម្រាប់ដំណាំត្រូវបានរៀបតាម តួនាទីសរីរៈ និង​ តួនាទីគីមីជីវរបស់ ពួកវានៅក្នុងដំណាំ ។ ​ក្រុមទី1 រួមមានកាបូន (C)​ អ៊ីដ្រូសែន (H) អុកស៊ីសែន (O) អាសូត (N) និងសា្ពន់ធ័រ (S) ។ បណ្តា សារធាតុទាំងនេះ គឺជាសមាសភាពចំ បងបងើ្កតជាសារធាតុសរីរាង្គវាទាក់ទងដល់បណ្តាប្រតិកម្មអង់ ស៊ីម និង ប្រតិកម្មអុកស៊ីដូរេដុកម្ម ។​​​ក្រុមទី2 រួមមាន ផូស្វ័រ (P) បរ (B) បណ្តាធាតុទាំងនេះទាក់ទងដល់ ការបំលែងថាមពល និង អេស្ទែរ កម្មបង្កើតនូវបង្គំអ៊ីដ្រុកស៊ីត (OH) នៃ អាកុលក្នុងដំណាំ ។ ​ក្រុមទី 3 រួមមាន ប៉ូតាស្យូម(K) កាល់ស្យូម (Ca) ម៉ាញ៉េស្យូម (Mg) ម៉ង់កាណែស (Mn) និង ក្លរ(Cl)   ក្រុមនេះ ជួយដល់ចលនាអូស្មូស និង លំនឹងអ៊ីយ៉ុង (ion) ។ ក្រៅពីនោះ ក្រុមនៅមានតួនាទីពិសេស ក្នុងទំរង់ អង់ស៊ីម និងកតា្តលីករ ។ក្រុមទី 4 រួមមាន ដែក (Fe) ទង់ដែង(Cu) ស័ង្កសី(Zn) និង ម៉ូលីប ដែន (Mo) ។ ក្រុមនេះ មានវត្តមានក្នុងទំរង់កំផ្លិច ឬប្រតេអ៊ីនលោហៈ ។​បណ្តធាតុទាំងនេះ ជួយដល់ចលនាដឹកជញ្ជូនអេឡិច ត្រុងតាមរយៈ ការប្តូរវ៉ាឡង់ ។​បណ្តាសារធាតុខនិជចាំបាច់ទាំងនេះ ត្រូវបានផ្តល់ទៅអោយដំណាំ ជាសំខាន់ គឺពីដីនិងពីជី លើកលែងតែបរិមាណអាសូតមួយភាគ តូច ដែលត្រូវបានផ្តល់ពីទឹក ភ្លៀង (ប្រមាណ 5kg/ha/ឆ្នាំ) និង ពីមីក្រូសារ ពាង្គកាយចាប់យកអាសូតរបស់ដំណាំអំបូរសណ្តែក ចក ឬ ប្រភេទ សារាយមួយចំនួន ។​សារធាតុចិញ្ចឹមចាំបាច់ និងមានប្រយោជន៍ចំពោះដំណាំសារធាតុនិមិត្ត​         ទំរង់ដំណាំ       ឆ្នាំ  អ្នកចិញ្ចឹមសញ្ញាស្រូបយក          រកឃើញ      ​                 រកឃើញកាបូន         C   CO2     188           J.Sachs។
ប្រភពៈ https://www.iknow.com.kh

No comments:
Write comments
សូមចូលរួមគាំទ្រ និងចែករំឡែកចំណេះកសិកម្មថ្មីៗទាំងអស់គ្នាទទួលយកអត្ថបទពីប្លករបស់ខ្ញុំ ដោយស្វ័យប្រវត្តិឥតគិតថ្លៃ!
ចូលរួមចែករំឡែកចំណេះដឹង