012 483 222

Phnom Penh, Cambodia

ពត៌មានកសិកម្មថ្មីៗ

បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង
សារៈប្រយោជន៍នៃជីគីមី
បច្ចេកទេសដាំនិងថែទាំដំណាំកាហ្វេ
តួនាទីរបស់សារធាតុជីលើដំណាំស្រូវ
Stay Connected
ពត៌មានថ្មីៗ
Loading...

Friday, August 12, 2016

សារធាតុចិញ្ចឹមចាំបាច់សម្រាប់ដំណាំ

1.បណ្តារសារធាតុចិញ្ចឹមចាំបាច់សម្រាប់ដំណាំដំណាំក៏ដូចជាភាវរសដ៏ទៃទៀតដែរ សុទ្ធតែត្រូវការ អាហារសម្រាប់ ការលូតលាស់ ។ ​មនុស្ស​និងសត្វ រស់នៅ សំខាន់ពឹងផ្អែកលើអាហារ ដែល មានប្រភព ជាសារ ធាតុសរីរាង្គ (ផលិតផលរបស់សត្វ ឬ​រុក្ខជាតិ​) ចំ ណែក ដំណាំវិញមានជីវិត គឺពឹងផ្អែកតែលើសារ ធាតុអសរីរាង្គប៉ុណ្ណោះ ។ ដំណាំលូតលាស់បាន គឺពឹងផ្អែកលើការស្រូបយកសារធាតុខនិជពីដីនិងជី​ ពីចលនាលើស្មើសំយោគនាំទឹក និងឧស្ម័នកាបូ និច ក្រោមឥទ្ធិពលរបស់ពន្លឺព្រះអាទិត្យ ។ក្នុង សមាសភាពរបស់ដំណាំ មានវត្តមាននៃធាតុគីមី ធម្មជាតិ ស្ទើរតែទាំងអស់(ប្រមានណ 92 ធាតុ) ប៉ុន្តែមានតែ 16 ធាតុប៉ុណ្ណោះដែលសំខាន់ចាំ បាច់ចំពោះដំណាំ​ក្នុងនោះមាន ១៣ ធាតុជាធាតុ ខនិជ ។ ពពួកធាតុដែលត្រូវបានចាត់ទុកថាចាំ បាច់ចំពោះដំណាំត្រូវតែ មានស្តង់ដា ៣ ចំនុច ដូចខាងក្រោមនេះ ៖​·  ប្រសិនបើខ្វះធាតុណានោះ គឺដំណាំលូតលាស់ខុសធម្មតា ។·  រោគសញ្ញាខ្វះធាតុណានោះ អាចទប់ស្កាត់បាន ឬ កែលំអវិញ បានប្រសិនបើយើងដាក់ជីដែល មានធាតុនោះអោយដល់ ដំណាំ ។ ធាតុនោះត្រូវតែមានវត្តមានដោយផ្ទាល់នៅក្នុងសូលុយស្យុងសារធាតុចិញ្ចឹមរបស់ដំណាំ និងបង្ហាញអោយឃើញពីប្រសិទ្ធិ ភាពក្នុងលក្ខខណ្ឌជីវៈ និងគីមីមួយចំនួននៅក្នុងដី ឬនៅក្នុង លក្ខខណ្ឌដាំដុះធម្មតា ។បណ្តាសារធាតុចិញ្ចឹមចាំបាច់ទាំងអស់ សុទ្ធតែសំខាន់ដូចគ្នា ចំពោះការលូតលាស់របស់ដំណាំ ។ ការលេចឡើងនូវកង្វះធាតុណា មួយក្នុងដំណើរលូតលាស់របស់ដំណាំ នោះដំណាំនឹងទទួល រងឥទ្ធិ ពលមិនល្អ ។ ទោះជាយ៉ាងណាក៏ដោយ សារធាតុខ្លះដំណាំត្រូវការ ច្រើនសារធាតុខ្លះ ដំណាំត្រូវ ការតិច ដូច្នេះ យើងអាចចែកសារធាតុ ចិញ្ចឹមចាំបាច់ចំពោះដំណាំទៅតាមបរិមាណដែលដំណាំត្រូវការ ឬ ទៅតាមតួនាទីរបស់សារធាតុទាំងនោះនៅក្នុងដំណាំ ។ ​  ការរៀបតាមបរិមាណដែលដំណាំស្រូបយក ៖កាបូន (C) អ៊ីដ្រូសែន (H) អុកស៊ីសែន (O) គឺជាធាតុ 3 ដែលមាន ច្រើនបំផុតនៅក្នុងដំណាំ (ប្រមា ណ 95% នៃទំងន់របស់ដំណាំ) ។ ធាតុ ទាំងបីនេះ ត្រូវបានដំណាំស្រូបយកដោយផ្ទាល់ពីទឹក និងបរិយា កាស ។ ហេតុនេះ នៅពេលខ្វះទឹក ឬខ្វះខ្យល់ចេញចូល វានឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់ការលូតលាស់របស់ ដំណាំ មិនតែប៉ុណ្ណោះអាចធ្វើអោយដំណាំ ងាប់ទៀតផង ។ ​​​អាសូត (N) ផូស្វ័រ (P) ប៉ូតាស្យូម (K) ត្រូវបានដំណាំស្រូបយកនូវបរិ មាណច្រើន ដូច្នេះត្រូវបានគេ ហៅថា សារធាតុចំាំបាច់ចំបង (Major or Primary nutrients) ។​កាល់ស្យូម(Ca) ម៉ាញ៉េស្យូម (Mg) ស្ពាន់ធ័រ (S) ត្រូវបានដំណាំ ស្រូបយកនូវបរិមាណតិចជាង ប៉ុន្តែ ក៏គួរអោយកត់សំគាល់ដែរ ដូច្នេះ ទើបគេហៅថា សារធាតុចំបាច់បន្ទាប់ (Secondary nutrients) ។ ​ដែក(Fe) ស័ង្កសី (Zn) ម៉ងកាណែស (Mn) ទង់ដែង (Cu) បរ (Bo) ម៉ូលីបដែន (Mo) ក្លរ (Cl) សុទ្ធតែត្រូវ បានដំណាំស្រូបយកនូវបរិមាណ តិចតួច ដូច្នេះត្រូវបានគេហៅថា មីក្រូសារធាតុ (Micro nutrients or trace) ។​សូដ្យូម (Na) ស៊ីលីស្យូម (Si) កូបាល់ (Co) អាលុយមីញ៉ូម (Al) មិន មែនជាសារធាតុចាំបាច់សម្រាប់ ដំណាំទេ ប៉ុន្តែជាពពួកសារធាតុមាន ប្រយោជន៍ចំពោះដំណាំមួយចំនួន ។ សូដ្យូមអាចជំនួសប៉ូតាស្យូម បាន (ចំពោះដំណាំដូង)​ កូបាល់មានប្រយោជន៍ដល់ការចាប់យកអាសូត (ចំពោះដំណាំអំបូរសណ្តែក) ចំណែកអាលុយមីញ៉ូមវិញត្រូវការ សម្រាប់ដំណាំតែ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការរៀបតាមតួនាទីរបស់សារធាតុក្នុងដំណាំ ​តាម Mangel និង Kerkby (1978) ពពួកក្រុមសារធាតុចាំបាច់ សម្រាប់ដំណាំត្រូវបានរៀបតាម តួនាទីសរីរៈ និង​ តួនាទីគីមីជីវរបស់ ពួកវានៅក្នុងដំណាំ ។ ​ក្រុមទី1 រួមមានកាបូន (C)​ អ៊ីដ្រូសែន (H) អុកស៊ីសែន (O) អាសូត (N) និងសា្ពន់ធ័រ (S) ។ បណ្តា សារធាតុទាំងនេះ គឺជាសមាសភាពចំ បងបងើ្កតជាសារធាតុសរីរាង្គវាទាក់ទងដល់បណ្តាប្រតិកម្មអង់ ស៊ីម និង ប្រតិកម្មអុកស៊ីដូរេដុកម្ម ។​​​ក្រុមទី2 រួមមាន ផូស្វ័រ (P) បរ (B) បណ្តាធាតុទាំងនេះទាក់ទងដល់ ការបំលែងថាមពល និង អេស្ទែរ កម្មបង្កើតនូវបង្គំអ៊ីដ្រុកស៊ីត (OH) នៃ អាកុលក្នុងដំណាំ ។ ​ក្រុមទី 3 រួមមាន ប៉ូតាស្យូម(K) កាល់ស្យូម (Ca) ម៉ាញ៉េស្យូម (Mg) ម៉ង់កាណែស (Mn) និង ក្លរ(Cl)   ក្រុមនេះ ជួយដល់ចលនាអូស្មូស និង លំនឹងអ៊ីយ៉ុង (ion) ។ ក្រៅពីនោះ ក្រុមនៅមានតួនាទីពិសេស ក្នុងទំរង់ អង់ស៊ីម និងកតា្តលីករ ។ក្រុមទី 4 រួមមាន ដែក (Fe) ទង់ដែង(Cu) ស័ង្កសី(Zn) និង ម៉ូលីប ដែន (Mo) ។ ក្រុមនេះ មានវត្តមានក្នុងទំរង់កំផ្លិច ឬប្រតេអ៊ីនលោហៈ ។​បណ្តធាតុទាំងនេះ ជួយដល់ចលនាដឹកជញ្ជូនអេឡិច ត្រុងតាមរយៈ ការប្តូរវ៉ាឡង់ ។​បណ្តាសារធាតុខនិជចាំបាច់ទាំងនេះ ត្រូវបានផ្តល់ទៅអោយដំណាំ ជាសំខាន់ គឺពីដីនិងពីជី លើកលែងតែបរិមាណអាសូតមួយភាគ តូច ដែលត្រូវបានផ្តល់ពីទឹក ភ្លៀង (ប្រមាណ 5kg/ha/ឆ្នាំ) និង ពីមីក្រូសារ ពាង្គកាយចាប់យកអាសូតរបស់ដំណាំអំបូរសណ្តែក ចក ឬ ប្រភេទ សារាយមួយចំនួន ។​សារធាតុចិញ្ចឹមចាំបាច់ និងមានប្រយោជន៍ចំពោះដំណាំសារធាតុនិមិត្ត​         ទំរង់ដំណាំ       ឆ្នាំ  អ្នកចិញ្ចឹមសញ្ញាស្រូបយក          រកឃើញ      ​                 រកឃើញកាបូន         C   CO2     188           J.Sachs។
ប្រភពៈ https://www.iknow.com.kh

Monday, August 1, 2016

ជីធម្មជាតិអេក្រូ

ជីអេក្រូជាផលិតផលដែលផលិតចេញពីវត្ថុធាតុដើមធម្មជាតិពិតៗ មិនមានសារធាតុ គីមីដែលនាំអោយមានផលប៉ះពាល់ដល់បរិស្ថាននិង សុខភាពអ្នកប្រើប្រាស់ឡើយ។ វាសំបូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់សំរាប់កាលូតលាស់របស់រុក្ខជាតិបានទាន់ពេលវេលា។វាមានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយដីធូរ និងប្រព័ន្ធឬសលូតលាស់បានល្អ ដែលធ្វើអោយដើមនិង ស្លីកលួតលាស់បានល្អ មានផ្ការច្រើន និងកាន់ផ្លែ នាំមកនូវទិន្នផលខ្ពស់។
- លក្ខណៈផលិតផល
- ជីសរីរាង្គ​(​គ្រាប់)ការប្រើប្រាស់ផលិតផល
- ដំណាំអាហារ​: ស្រូវ ដំឡូងមី ដើមអំពៅ ពោត ម្នាស់ សណ្តែកបាយ និង ផ្សេងៗ
- ឈើហូបផ្លែ: មាន ឡុងកុង ល្មុត ធូរេន ទំពាំងបាយជូរ ស៉ាវម៉ៅ ក្រូចឆ្មារ ផ្សេងៗ
- ដើមឈើរយះពេលយូរ​: កៅស៊ូ កាហ្វេ កាស្យា​ និង ផ្សេងៗ
- ដំណាំប្រេង: ដូងប្រេង ដូង និង ផ្សេងៗ
- បន្លែ: ជី ម្ទេស ខ្ទឹមបារាំង និង ផ្សេងៗ
ផ្កា និង ដើមឈើលំអ​: អ័រគីដេ និង ផ្សេងៗការវេចខ្ចប់
៥០ គក វិធីថែទាំ
- ហាមប្រើរបស់ថ្ពក់លក្ខខណ្ឌរក្សាទុក
រក្សាវាទុកនៅកន្លែងស្ងួត និង​ ឆ្ងាយពីពន្លឺថ្ងៃ

ការផលិតជីកំប៉ុស្តិ៍

ជីកំប៉ុស្តិ៍ជាអ្វី?
វាគឺជាជីដែលផ្សំឡើងដោយ: លាមកសត្វ  ស្លឹកឈើ ចំបើង សំរាម កាកសំណល់ ផ្សេងៗពីផ្ទះបាយ កំបោរ ឬ ផេះ ។ល។ ការបង្កើតជីកំប៉ុស្តិ៍ នាំអោយយើងអាចលប់បំបាត់ផ្នែកអវិជ្ជមានដូចជា
ការខ្វះខាតអនាម័យបណ្តាលអោយប៉ះពាល់សុខភាព។

Sunday, July 31, 2016

ដំណាំត្រសក់

ត្រសក់ គឺជាប្រភេទដំណាំឡើងទ្រើង ដែលកសិករនិយមចូលចិត្តដាំ និងយកទៅធ្វើជាបន្លែគេប្រើបា្រស់ជាអាហារ ដូចជា
បរិភោគ ស្រស់ ជ្រក់​ និងស្ល ។ ដំណាំ ត្រសក់ងាយស្រួលក្នុងការដាំដុះ ​​ប៉ុន្តែការថែទាំ វាជារឿងសំខាន់សម្រាប់ដំណាំ ត្រសក់ ​។​​ 
>>>ទាញយកឯកសារលម្អិតទីនេះ

ដំណាំខាត់ណាដើម

កសិករ ​ដាំ​បន្លែ​តែង​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន ដែល​ធ្វើឲ្យ​ទិន្នផល​ទាប ។ ជាក់ស្តែង​លោក​ពូ កោះ សូ​ឡី រស់នៅ​ភូមិ​លើ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។ មានបទពិសោធន៍​ដាំ​ខាត់ណា​ដើម ទទួល​បាន​ទិន្នផល​ល្អ​អស់​រយៈពេល​ពេល ២​ឆ្នាំ មកហើយ ដោយ​ខាត់ណា ៣ គុម្ព មាន​ទំងន់ ១ គីឡូក្រាម ។ បទពិសោធន៍​នេះ​ជា​គំនិត​ច្នៃប្រឌិត​ដោយ​ខ្លួន​គាត់ ។
>>>ទាញយកឯកសារលម្អិតទីនេះ
 

Saturday, July 30, 2016

ដំណាំធូរ៉េន

ធូរ៉េនជាប្រភេទរុក្ខជាតិហូបផ្លែដែលមានសារៈសំខាន់ដែលអាចដាំបាននៅតាមតំបន់ដែលមានអាកាសធាតុក្តៅ និងសំណើម ពោលគឺស្ថិតនៅភូមិភាគខាងកើត និងភូមិភាគខាងលិចនៃប្រទេសថៃឡង់ដ៍។
>>>ទាញយកឯកសារលម្អិតទីនេះ

បច្ចេកទេសដាំដុះដំណាំស្រូវ និងការប្រើប្រាស់ជី

ស្រូវគឺជាប្រភេទដំណាំសំខាន់សម្រាប់ជីវភាពប្រជាជនកម្ពុជា​ និងក៏ជាប្រភេទដំណាំឧស្សាហកម្មសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេសដែរ។ ដើម្បីដាំដុះដំណាំស្រូវឲ្យល្អយើងត្រូវយល់ដឹងពីរូបលក្ខណៈ នៃការលូតលាស់របស់វា និងការប្រើប្រាស់ជីឲ្យបានត្រឹមត្រូវ
>>>ទាញយកឯកសារលម្អិតទីនេះ

លក្ខណៈរូបសាស្ដ្រនៃដំណាំស្រូវ

លក្ខណៈ​រូបសាស្ដ្រ​នៃ​ដំណាំ​ស្រូវ​ ​គឺជា​មូលដ្ឋាន​ដើម​ក្នុង​ការ​ស្វែង​យល់​ពី​ដំណាំ​ស្រូវ ។​ ​ការ​យល់​ដឹង​ពី​លក្ខណៈ​រូបសាស្ដ្រ​របស់​ដំណាំ​ស្រូវ​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការងារ​ជ្រើសរើស​ពូជ​ ​ការ​បង្កាត់​ពូជ​ ​និង​ការងារ​គ្រប់គ្រង​ដំណាំ​ស្រូវ​ ​ដើម្បី​បង្កើន​ទិន្នផល ។ ជា​ទូទៅ​ ​ដើម​ស្រូវ​ត្រូវ​បាន​បែងចែក​ជា​ ​ឫស​ ​ដើម​ ​ស្លឹក​ ​កួរ​ ​និង​គ្រាប់​ ។ 
>>>ទាញយកឯកសារលម្អិតទីនេះ

បច្ចេកទេសដាំត្រសក់ផ្អែម

ត្រសក់ផ្អែម ឬមីឡុងជាដំណាំដែលមិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ ។ ប៉ុន្តែ កសិករនៅតំបន់មួយចំនួននិយមដាំ ព្រោះមានការនិយមចូលចិត្ត បរិភោគ និងមានតំលៃថ្លៃនៅលើទីផ្សារ។ យ៉ាងណាម៉ិញបងស្រី យឿប សុខា អាយុ ៤៤ ឆ្នាំ ជាកសិកររស់នៅភូមិអង្គ ឃុំអូរចារ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
>>>ទាញយកឯកសារលម្អិតទីនេះ

ដំណាំប៉េងប៉ោះ

ដំណាំប៉េងប៉ោះជាប្រភេទបន្លែដែលប្រជាកសិករអាចយកមកបរិភោគ ដោយការចំអិន និងស្រស់ ឫអាចប្រើប្រាស់លាយជាមួយបន្លែគ្របើប្រភេទ។ ផ្លែរបស់វាសំបូរទៅដោយជីជាតិ និងវីតាមីនជាច្រើនមុខ។
>>>ទាញយកឯកសារលម្អិតទីនេះ
សូមចូលរួមគាំទ្រ និងចែករំឡែកចំណេះកសិកម្មថ្មីៗទាំងអស់គ្នាទទួលយកអត្ថបទពីប្លករបស់ខ្ញុំ ដោយស្វ័យប្រវត្តិឥតគិតថ្លៃ!
ចូលរួមចែករំឡែកចំណេះដឹង