012 483 222

Phnom Penh, Cambodia

ពត៌មានកសិកម្មថ្មីៗ

បច្ចេកទេសក្នុងការដាំដើមប៉ាស្យុង
សារៈប្រយោជន៍នៃជីគីមី
បច្ចេកទេសដាំនិងថែទាំដំណាំកាហ្វេ
តួនាទីរបស់សារធាតុជីលើដំណាំស្រូវ
Stay Connected
ពត៌មានថ្មីៗ
Loading...

ជីគីមីនាំចូលក្នុងប្រទេសកម្ពុជា


នៅ​ប្រទេស​កម្ពុជា​ចាប់ផ្តើម​មានការ​ ប្រើប្រាស់​ជីគីមី  និង​ថ្នាំ​កសិកម្ម​នៅ​ទសវត្សរ៍​ឆ្នាំ ៥០ តាមរយៈ​ជំនួយ​បរទេស និង​ការ​នាំចូល​ដោយ​រដ្ឋ​តាមរយៈ​ក្រុមហ៊ុន​ជាតិ នីហរ័ណ អាហរ័ណ​ដែលមាន​តួនាទី​គ្រប់គ្រង និង​ផ្គត់ផ្គង់​សម្រាប់​ការលក់​ចែកចាយ​នៅក្នុង​ស្រុក។ ក្រោយ​ថ្ងៃ​រំដោះ ៧មករា ឆ្នាំ១៩៧៩ វិស័យ​កសិកម្ម​ជាតិ​ត្រូវបាន​ស្តារឡើងវិញ ដែល​នៅ​ដំណាក់​កាលនោះ​សម្ភារ​កសិកម្ម ជាពិសេស​គ្រាប់​ពូជស្រូវ ជីគីមី ថ្នាំ​កសិកម្ម ត្រូវបាន​នាំចូល​ពី​បរទេស តាមរយៈ​ជំនួយ​ពី​បណ្តា​ប្រទេស​ជា​មិត្ត និង​អង្គការ​មនុស្សធម៌​នានា។ ក្នុង​យុគសម័យ​បច្ចុប្បន្ន ជី​កសិកម្ម​ក៏ដូចជា​សម្ភារ​កសិកម្ម​ផ្សេងទៀត​ត្រូវបាន​ផលិតឡើង​តាម​ បច្ចេកវិជ្ជា​ទំនើប​ដែល​លាយ​ផ្សំ​ដោយសារ​ធាតុគីមី ឬ​សារធាតុ​ជីវសាស្ត្រ​ដែលជា​ផលិតផល​មាន​ហានិភ័យ​គ្រោះ​ថ្នាក់ខ្ពស់។
ការកើនឡើង ចាប់តាំងពី​ឆ្នាំ​១៩៦០ មក​ដល់​​ពេល​ប​ច្ច​ប្បន្ន រួមមាន​៖
-​ឆ្នាំ​១៩៦០ ការប្រើប្រាស់​ជីគីមី នាំចូល សរុប​ប្រមាណ ២.៧០០ តោន
-​ឆ្នាំ​១៩៦៦ ការប្រើប្រាស់​ជីគីមី​នាំចូល​សរុប ៤.៥០០ តោន ហើយ​ផលិត​ជី​ផូស្វាត ក្នុងស្រុក បាន​ប្រមាណ ៤.០០០ ទៅ ៧.០០០ តោន​ទៀត​
-​ឆ្នាំ​១៩៦៨ ការប្រើប្រាស់​ជីគីមី​នាំចូល​សរុប មាន​ដល់ ៩.២០០ តោន​
-​ក្រោយ​ឆ្នាំ​១៩៧៩ អង្គការ​ស្បៀងអាហារ និង​កសិកម្ម របស់​អង្គការសហប្រជាជាតិ បាន​ផ្តល់​ជី​សម្រាប់​ធ្វើ​ប្រពលវប្បកម្ម ដំណាំ​ស្រូវ ចំនួន ៥ ម៉ឺន​ហិកតា ហើយ​បន្ទាប់​ទៅ បាន​កើន​ដល់ ៩០ ម៉ឺន​ហិកតា នៅ​ទស្សវត្ស​ឆ្នាំ​៩០​។
-​ការប្រើប្រាស់​ជីគីមី មាន​ការកើនឡើង ឆ្នាំ​១៩៧០ ការប្រើប្រាស់​ជីគីមី​សរុប តាមរយៈ​ជំនួយ មាន ២៧.៥០០ តោន​
-១៩៨៦ ការប្រើប្រាស់​ជីគីមី​សរុប តាមរយៈ​ជំនួយ ២៨.៥០០ តោន​
-១៩៩៣ ការនាំ​ចូល​ជីគីមី ៣៥.៥០០ តោន​
-២០០៣ នាំចូល​ជីគីមី មកប្រើប្រាស់ ៤៣.៦២០ តោន​
-២០០៨ នាំចូល​ជីគីមី មកប្រើប្រាស់​សរុប ១៦២.១៤០ តោន​
-២០០៩ នាំចូល​ជីគីមី មកប្រើប្រាស់ ១៧២.០២០ តោន​
-២០១០ នាំចូល​ជីគីមី មកប្រើប្រាស់ ចំនួន ២៥០.៨៥៤ តោន​
-២០១១ នាំចូល​ជីគីមី មកប្រើប្រាស់​ចំនួន ៥១២.៩០០ តោន​
-២០១២ ការនាំ​ចូល​ជីគីមី បាន​កើនឡើង​រហូត​ដល់ ៥៥៦.៤០០ តោន​
-២០១៣ ការនាំ​ចូល​ជីគីមី បាន​កើនឡើង​រហូត​ដល់ ៩៨២.៣៣៥ តោន
-២០១៤ ការនាំ​ចូល​ជីគីមី បាន​កើនឡើង​រហូត​ដល់ ១១២.២២៣១ តោន
-២០១៥ ការនាំ​ចូល​ជីគីមី បាន​កើនឡើង​រហូត​ដល់ ១២៦.៣២២១ តោន

សូមចូលរួមគាំទ្រ និងចែករំឡែកចំណេះកសិកម្មថ្មីៗទាំងអស់គ្នាទទួលយកអត្ថបទពីប្លករបស់ខ្ញុំ ដោយស្វ័យប្រវត្តិឥតគិតថ្លៃ!
ចូលរួមចែករំឡែកចំណេះដឹង